Ford អាចនឹងឈប់ផលិតឡានមួយម៉ូដែលនេះ

Ford Mustang គឺជារថយន្តដ៏ល្បីល្បាញមួយ ហើយថ្មីៗនេះ Ford ទើបតែបានបន្ថែមម៉ូដែល Shelby GT500 ចូលក្នុងត្រកូលរថយន្តស្ព័រនេះទៀតផង ស្របពេលដែលរថយន្ត Mustang Mach 1 អាចនឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដើម្បីស្នងតំណែងតពី Mustang Bullitt។

ទោះជាយ៉ាងណា មុនពេលរថយន្តថ្មីទាំងនោះមកដល់ Ford ទំនងអាចនឹងកាត់ចោលម៉ូដែលខ្លះវិញ។ យោងតាម Ford Authority បានបង្ហាញថា គម្រោងនាថ្ងៃអនាគតរបស់ Ford គឺអាចនឹងឈប់ផលិត Ford Mustang Shelby GT350 និង GT350R។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ អ្នកនាំពាក្យម្នាក់ឈ្មោះ Jiyan Cadiz បានឲ្យដឹងថា “ខណៈយើងមិនអាចបញ្ចេញមតិ លើគម្រោងផលិតផលនាពេលអនាគតបាន អ្នកទាំងអស់គ្នាដឹងហើយថា យើងបានជំរុញសមត្ថភាពរបស់ត្រកូល Mustang ដល់កម្រិតដ៏អស្ចារ្យមួយ ដែលផ្តល់ឲ្យយើងនូវសមត្ថភាពខ្លាំង ក្នុងប្រវត្តិសាស្រ្តរយៈពេល ៥៥ឆ្នាំមកនេះ”។

គួរឲ្យដឹងថា ចំនួនលក់របស់រថយន្ត Mustang បានធ្លាក់ចុះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មក។ ជាក់ស្តែង Ford លក់រថយន្ត Mustang បានតែ ៧២ ៤៨៩គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម