Ford Bronco ស៊េរីឆ្នាំ ២០២៤ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសចិន គ្រោនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២៤ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នៅទីផ្សាររបស់ខ្លួន ។

Ford Bronco របស់ប្រទេសចិននេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ២ ០៧០ ម.ម កំពស់ ១ ៩៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម និងបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៤៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈខុសគ្នាពីម៉ូដែលរបស់សហរដ្ឋអាមេរិកទៅលើ កាងការពារមុខ-ក្រោយ របាំងការពារភុក ថាសកង់ទំហំ ១៧អ៉ីញប្រភេទ off-road និងបានបំពាក់ឡូហ្គោ Ford ទំហំតូចនៅលើអក្សរ Bronco នៅប៉ាណាមុខជាដើម ។ លើសពីនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ ៕

Ford Bronco USA-spec
ផ្ទាំងផ្សាយពាណិជ្ជកម្ម