[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលថ្មីនៃរថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៣៩ ៨៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Ford Bronco ស៊េរីឆ្នាំ ២០២៥ ម៉ូដែលថ្មីនេះ ទទួលបានការអាប់ដេតនៅផ្នែកខាងក្នុង ទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ។ លើសពីនេះ Ford បានបន្ថែមប្រព័ន្ធម៉ាស៊ីនត្រជាក់នៅលើកុងសូលកណ្តាលសម្រាប់អ្នកដំណើរខាងក្រោយនៅលើម៉ូដែលទ្វារបួន ក៏ដូចជាភ្លើងខាងក្នុងបន្ថែម រួមទាំងកញ្ចក់កាត់បន្ថយសំលេងរំខានពីផ្នែកខាងក្រៅ និងឧបករណ៍បំពងសំលេងម៉ាក B&O ចំនួន ១២ ចំនុច ។
សម្រាប់ផ្នែកខាងក្រៅ ទទួលបានពណ៌តួខ្លួនថ្មីចំនួន ៣ជម្រើស រួមទាំងថាសកង់ស្រោបដោយសំបកប្រភេទ Goodyear Territory R/T ទំហំ ៣៥ អ៉ីញផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ៕