Ford Bronco Sport ឆ្នាំ២០២១ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព ខ្ពស់បំផុត

វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពផ្លូវហាយវេរ Insurance Institute for Highway Safety ឬហៅកាត់ថា IIHS បានផ្តល់ចំណាត់ថ្នាក់ឲ្យរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២១ ខ្ពស់បំផុត គឺ Top Safety Pick+។

គួរឲ្យដឹងដែរថា ដើម្បីទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS រថយន្តត្រូវតែទទួលបានពិន្ទុល្អបំផុត សម្រាប់ការធ្វើតេស្តបុកទាំង ៦ ដូចជា បុកផ្នែកអ្នកដំណើរខាងមុខ, បុកផ្នែកអ្នកដំណើរខាងមុខ, បុកចំពីមុខ, បុកចំហៀង, ភាពរឹងមាំនៃដំបូល និង ក្បាលរថយន្ត ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះទៅទៀត គ្រប់រថយន្តដែលបានឆ្លងកាត់ការធ្វើតេស្តរបស់ IIHS ទាំងអស់ ត្រូវតែមានចង្កៀងមុខ ដែលទទួលបានពិន្ទុ “ល្អ” ឬ “ទទួលយកបាន” ទើបអាចបានចំណាត់ថ្នាក់ខ្ពស់បំផុតនេះ។

សូមបញ្ជាក់ដែរថា រថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២១ នឹងផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា Base Model, Big Bend, Outer Banks, Badlands និង First Edition ជាមួយនឹងតម្លៃចាប់ពី ២៦ ៨២០ដុល្លារ រហូតដល់ ៣៨ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម