Ford Bronco Sport ឆ្នាំ ២០២៥ មុខមាត់ថ្មី កំពុងធ្វើតេស្ត មុនពេលបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការប្រទះឃើញនៅរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ដែលកំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ។

តាមរូបភាពដែលថតបានជាមួយការបិទបាំងតួខ្លួន ទទួលបានរបាំងការពារភុកធំជាងមុន ក៏ដូចជាប៉ូមមានកំពស់ខ្ពស់ជាងមុន ថាសកង់ស្រោបដោយសំបកប្រភេទ Goodyear tire ទំហំ ៣៥អ៉ីញ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធបើកបរវិលកង់ទាំងដែលទំនើបជាងមុន ព្រមទាំងប្រព័ន្ធចាក់សោរខាងមុខ និងខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទៃ​ខាង​ក្នុង​ត្រូវ​បាន​គេ​គ្រោង​នឹង​ទទួល​បាន​ការ​កែ​លម្អ​ដូច​ជា Maverick ដែលរំពឹង​ថា​នឹង​មាន​អេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៣,២ អ៉ីញ អាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ SYNC 4 ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ អាចនឹងទទួលបានម៉ាស៊ីនដូចទៅនឹងភីកអាប់ Ford Marerick ពោលគឺម៉ាស៊ីនចំណុះ ២,០ លីត្រ EcoBoost ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៧២ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម