Ford Capri សាកម្តងជិះបានជិត ៧០០គីឡូ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Ford Capri ប្រភេទ SUV អគ្គិសនី ដែលមានតម្លៃលក់ចាប់ពី ៥៨​ ៧៥០ ដុល្លារ ដល់ ៦៩ ១០០ ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង VW MEB platform មានប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ព្រមទាំងទទួលបានជម្រើសដំណើរការចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៦២៧ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ១ RWD រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៦,៤ វិនាទី​ និងគាំទ្រដោយដុំសាកល្បឿនលឿនទំហំ ១៣៥ គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០-៨០ ភាគរយ ក្នុងរយៈពេល ២៨ នាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៥៩២ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ AWD រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៣ វិនាទី​ និងគាំទ្រដោយដុំសាកល្បឿនលឿនទំហំ ១៨៥ គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០-៨០ ភាគរយ ក្នុងរយៈពេល ២៦ នាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះមានការរចនាបែបស្ព័រដោយមានបានបំពាក់ប៉ាណាបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដៃទ្វារប្រភេទ flush-door រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, អេក្រង់លើកញ្ជក់, កាម៉េរ៉ា ៣៦០, ម៉ាសុីនត្រជាក់ ២តំបន់, កៅអីម៉ាស្សា ១២ បែប, កៅអីក្តៅ-ត្រជាក់, ប្រព័ន្ធសម្លេង B&O sound system ១០ ចំនុច, កន្លែងសាកថ្មឥតខ្សែ, ភ្លើង ambient interior lighting និង Matrix LED lights និងប្រព័ន្ធជំនួយការអ្នកបើកករដ៏ឆ្លាតវៃជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម