Ford E-Transit ឆ្នាំ២០២២ សាកម្តងជិះបាន ២០០គ.ម តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តវ៉ែនអគ្គិសនី E-Transit ស៊េរីឆ្នាំ២០២២ ហើយពេលនេះ វាក៏បានប្រកាសពីតម្លៃលក់ផ្លូវការនៃរថយន្តនេះផងដែរ។

រថយន្ត Ford E-Transit ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៤៣ ២៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយឡើងរហូតដល់ ៥២ ៦៩០ដុល្លារ សម្រាប់ម៉ូដែលខ្ពស់បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បានបញ្ជាក់ប្រាប់ថា រថយន្តអគ្គិសនី E-Transit នេះ អាចសន្សំសំចៃលុយច្រើននៅពេលប្រើយូរ ហើយតម្លៃថែទាំក៏ថោកជាង ម៉ូដែល Transit ប្រើសាំង ដល់ទៅ ៤០% ឯណោះ។

E-Transit នឹងមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៧គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៦៦សេះ។ វាផ្តល់ចម្ងាយបើកបរសរុប ១២៦ម៉ាយ៍ ឬ ២០៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម