រថយន្ត Ford Everest មួយគ្រឿងនៅវៀតណាម ទទួលបានការកែប្រែមុខមាត់ ដែលលទ្ធផលទទួលបានរូបរាងកាចមិនចាញ់ Ford Raptor នោះឡើយ។
ដំបូងគឺការប្ដូរកង់ទៅជាកង់ប្រភេទ Off-Road នាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃប្រមាណ ៨០ លានដុង (ប្រមាណ ៣ ៤០០ ដុល្លារ)។ បន្ទាប់មកគឺការប្ដូរពណ៌ពីពណ៌ស ទៅជាពណ៌ខ្មៅ និងការបន្ថែមអក្សរ FORD ទំហំធំ ដូចជានៅលើម៉ូដែល Raptor ដែលកញ្ចប់ប្ដូរពណ៌ និងឡូហ្គោនេះមានតម្លៃប្រមាណ ២៦០ ដុល្លារ។
នេះគ្រាន់តែជាដំណាក់កាលដំបូង ដោយម្ចាស់រថយន្តនឹងបន្ថែមនូវរន្ធខ្យល់, ភ្លើង LED និងកញ្ចប់មួយចំនួនទៀត ដើម្បីអាចប្រើរថយន្តនេះសម្រាប់ផ្សងព្រេង និងបើកបរចូលព្រៃ ឡើងភ្នំបានកាន់តែងាយស្រួល៕