Ford Everest Sport ចេញលក់នៅវៀតណាម តម្លៃជិត ៥ម៉ឺនដុល្លារ

143

ក្រុមហ៊ុន Ford ប្រចាំប្រទេសវៀតណាម បានប្រកាសចេញលក់នូវម៉ូឌែលថ្មីនៃរថយន្ត Ford Everest ដោយហៅថា Everest Sport ជាមួយតម្លៃចាប់ពី ៤៨ ៣១១ដុល្លារ។

ប្រសិនបើប្រៀបធៀបជាមួយប្រភេទធម្មតា Everest Sport មានលក្ខណះខុសគ្នាពីប្រភេទធម្មតា ដោយ Everest Sport បានរចនាឡើងជាលក្ខណ:បែបស្ព័រ ទាំងផ្នែកខាងក្រៅ និងខាងក្នុងផងដែរ។

Sponsored

ខុសប្លែកដំបូងគេនោះគឺ ប៉ាណាខាងមុខនៃរថយន្ត អមដោយពាក្យ Everest នៅខាងលើគម្របខាងមុខ, ដំបូល Roof Rack, កាងខាងមុខ-ខាងក្រោយ, ចង្កៀងមុខ, គម្របកញ្ចក់, ដៃទ្វា និងទ្វាបើកខាងក្រោយ ដែលមានភ្ជាប់ជាមួយពាក្យ Sport, ថាសកង់ទំហំ ២០អ៊ីញ, កោអី និងតាប្លូ ស្រោបដោយស្បែក និងមានពណ៌ខៀវក្រម៉ៅ, កៅអីខាងមុខ មានភ្ជាប់ជាមួយពាក្យ Sport, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple Carplay, Android Auto និងប្រព័ន្ធកម្សាន្ត SYNC 3។

បន្ថែមពីនេះ វាក៏បានបំពាក់មុខងារសុវត្តិភាព ដែលរួមមាន Steep Departure Assistance system, Electronic Balance, Automatic Throttle និង ពោងសុវត្តិភាពចំនួន ៧ផងដែរ។

រថយន្ត Ford Everest Sport បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ កម្លាំង ១៧៧សេះ កម្លាំងបង្វិល ៤២០Nm។ ប្រសិនប្រៀបធៀបជាមួយ Everest Titanium ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទប៉ុង២ វាមានកម្លាំងតិចជាង ៣២,៥សេះ និងកម្លាំងបង្វិល ៨០Nm៕

Sponsored