Ford Everest ឆ្នាំ ២០២៤ ម៉ាស៊ីន V6 ចំណុះ ៣,០លីត្រ មានតែ ៣៥០គ្រឿងប៉ុណ្ណោះ នៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការដាក់ចេញលក់នៅរថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ ជាមួយម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រថ្មី នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២៤ ជាមួយចំនួនមានកំណត់ត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ៦៤ ៣៦០ ដុល្លារ ។

Ford Everest ស៊េរីឆ្នាំ ២០២៤ នេះ គឺម៉ូដែល Platinum បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbo អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-Shifter ទំហំ ១០វគ្គ ។ ខណៈម៉ាស៊ីនម៉ាស៊ូតចាស់ចំណុះ ២,០ លីត្រ Bi-Turbo នៅតែផ្តល់ជូនដដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានបំពាក់ជាមួយប៉ាណាមុខមានរបាអូសកាត់ជាមួយឡូហ្គោ Ford នៅចំកណ្តាល សណុំចង្កៀងមុខ-ក្រោយជាប្រភេទ LED ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកជាមួយឡូហ្គោ Platinum អាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ១០របៀប ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ​ ភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto រួមទាំងឧបករណ៍បំពងសំឡេងម៉ាក B&O ១២ ចំណុចផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម