Ford Expedition ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃលក់ចាប់ពី ៦មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Expedition ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៦០ ០០០ ដុល្លារឡើងទៅនៅទីផ្សារសហរដ្ឋអាមេរិក ។

Ford Expedition ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost V6 Twin-turbo អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost Twin-turbo អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩៧ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៩៤១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ខណៈផ្នែកខាងក្រៅមានប៉ាណារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្រោបដោយសំបកទំហំ ៣៣អ៉ីញប្រភេទ Off-road និងមានសមត្ថភាពអូសសណ្តោងបានដល់ ៤ ៣៥៤គីឡូក្រាម ។

ចំពោះនៅផ្នែកខាងក្នុងវិញបន្ថែមនៅទំហំធមជាងមុន មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ២៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធ Google built-in ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម