Ford បានបញ្ចេញរថយន្ត Expedition ស៊េរីឆ្នាំ២០២១ ប្រភេទថោកបំផុតថ្មី គឺម៉ូដែល XL STX ដែលមានតម្លៃចាប់ពី ៤៩ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសន្សំសំចៃបាន ២ ៨១៥ដុល្លារ បើប្រៀបធៀបទៅនឹងម៉ូដែល XLT ដែលជាប្រភេទ Base Model ពីមុន។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Ford Expedition XL STX ឆ្នាំ២០២១ នេះ នឹងមិនមែនកៅអីជួរទី៣ ដូចម៉ូដែល Expedition ដទៃទៀតឡើយ។ មិនតែប៉ុណ្ណោះ វាក៏គ្មានបច្ចេកវិទ្យា Ford Co-Pilot360 និង សេនស័រចូលចតក្រោយ ឡើយ។
យ៉ាងណាមិញ វាមានបំពាក់យ៉ាន់ Alloy ១៨អ៊ីញ, ប៉ាណាមុខខ្មៅរលោង, គម្របកញ្ចក់ចំហៀងខ្មៅរលោង និង របាំងផុកពណ៌ដូចតួខ្លួន ជាដើម។
រថយន្ត Expedition បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost V6 មានកម្លាំង ៣៧៥សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ ដូចម៉ូដែលដទៃទៀតដែរ ហើយប្រើប៉ុងមួយវិលកង់ក្រោយ RWD ស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option តម្លៃ ៣ ០៥០ដុល្លារ៕