Ford Explorer ឆ្នាំ ២០២៦ ទទួលបានការអាប់ដេត ព្រមទាំងបន្ថែមម៉ូដែល Off-road ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Ford Explorer ស៊េរីថ្មីចុងក្រោយ បន្ថែមម៉ូដែល Tremor ដែលផ្តោតសំខាន់ទៅអតិថិជនចូលចិត្តបែប Off-road style សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ខណៈតម្លៃលក់រំពឹងថាចាប់ពីខ្ទង់ ៥២ ០០០ ដុល្លារឡើងទៅ ។

Ford Explorer Tremor ថ្មីនេះ ត្រូវបានឌីស្សាញឡើងផ្តល់នៅភាពហាប់ណែនជាងមុនបែបផ្សងព្រេង ដោយទទួលបានថាសកង់ទំហំ ១៨អ៉ីញ ស្រោបសំបកប្រភេទ all-terrain ដែលមានសមត្ថិភាបបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ ជាពិសេសគឺ Off-road ក៏ដូចជាកាងដែកការពារបាតក្រោមទាំងផ្នែកមុខ-ក្រោយ រូមទាំងកាងដែក roof-rial លើដំបូល ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងបន្ថែមនៅប្រព័ន្ធ​ជើងក្រោយ Suspension ​ថ្មី​ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ក៏បានតុបតែងបែបរ Off-road ជាមួយនឹងឡូហ្គោអក្សរ Tremor រួមទាំងថ្នេដេរពណ៌លឿង ហើយបានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ អាចប្រើ Google Built-in ក៏ដូចជា speaker ម៉ាក B&O ១៤ គ្រាប់ជាដើម ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Ford Blue Cruise Hand-free ផងដែរ ។

រថយន្តនេះ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ EcoBoost អាចផលិតកម្លាំងបាន ៤០៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ SelectShift ១០វគ្គ ប្រភេទបើកបរប៉ុង ២ AWD full-time 4-wheel drive system ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុង Torsen limit-slip differential ដើម្បីបង្កើនប្រសិទ្ធភាពការអូសទាញលើផ្លូវរអិល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម