Ford F-150 ឆ្នាំ ២០២១ នឹងបើកទទួលការកុម្ម៉ង់នាខែមិថុនា

ប្រភព​ពី F-150 Gen14 បាន​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​ F-150 សេរី​ឆ្នាំ ២០២១ នៅ​រោងចក្រ Dearborn នឹង​ត្រូវ​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ចំណែក​ការ​ផលិត​នៅ​រោងចក្រ​ Kansas City វិញ​គឺ​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៦ ខែ​តុលា។

រូបភាព Render

ការ​ផលិត​នៅ​រោងចក្រ​ទាំង​ពីរ​គឺ​បាន​លើក​ពេល​​ជិត​មួយ​ខែ​​​ពី​ថ្ងៃ​ផលិត​ដែល​បាន​កំណត់​ពី​ដំបូង ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​បិទ​រោងចក្រ។ បន្ថែម​ពី​នេះ​ការ​កុម្ម៉ង់​ទិញ​រថយន្ត F-150 ថ្មី​នឹង​បើក​នា​ថ្ងៃ​ទី ១៥ ខែ​មិថុនា ដែល​​ដើម​ឡើយ​គឺ​ Ford ចង់​បើក​ទទួល​នា​ថ្ងៃ​ទី ១១ ខែ​ឧសភា​។

រថយន្ត​ Ford F-150 ស៊េរី​ថ្មី​រំពឹង​ថា​ប្រកាស​ចេញ​នា​ចុង​ខែ​មេសា​នេះ ពោល​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា​តែ​ម្ដង ដែល​វា​មាន​មក​ជា​មួយ​នូវ​ការ​ឌីហ្សាញ​ថ្មី​លើ​ផ្ទាំង​ប៉ាណា និង​អំពូល​ភ្លើង​ថ្មី រួម​ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​ជា​ច្រើន​ទៀត។ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​​បន្ថែម​នូវ​ជម្រើស​ម៉ាស៊ីន Hybrid ជា​លើក​ដំបូង​បំផុត​សម្រាប់​ត្រកូល​ភីកអាប់​លក់​ដាច់​ជាង​គេ​ក្នុង​លោក​មួយ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម