Ford F-150 ប្រើអគ្គិសនីសុទ្ធ អាចសណ្ដោងទម្ងន់ ៤៥៣ តោនផុយ

Ford បាន​បង្ហាញ​ថា​រថយន្ត​​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​មាន​សមត្ថភាព​ខ្លាំង​យ៉ាងណា ដោយ​យក​វា​សណ្ដោង​ទូ​រថភ្លើង​ដឹក​ទំនិញ​ចំនួន​ ១០ ដែល​មាន​ផ្ទុក​រថយន្ត​ Ford F-150 ធម្មតា​ចំនួន ៤២ គ្រឿង មាន​ទម្ងន់​សរុប​ជាង ៤៥៣ តោន។

​​​តាម​វីដេអូ​បង្ហាញ​ថា​រថយន្ត​ Ford F-150 អគ្គិសនី ដែល​ជា​ប្រភេទ​ផលិតផល​ Prototype (គំរូ) អាច​សណ្ដោង​ទម្ងន់​ ៤៥៣ តោន​បាន​ និង​អាច​អូស​បាន​ចម្ងាយ​ជាង ៣០០ ម៉ែត្រ​ឯណោះ។ Ford មិន​បាន​បញ្ជាក់​ថា​រថយន្ត F-150 អគ្គិសនី ប្រភេទ​ផលិត​លក់​ផ្លូវ​ការ នឹង​មាន​សមត្ថភាព​សណ្ដោង​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​និយាយ​ថា​រថយន្ត​ដែល​ប្រើ​ក្នុង​វីដេអូ មាន​សមត្ថភាព​លើស​ពី​អ្វី​ដែល​គ្រប់​គ្នា​រំពឹង​ទុក​​ចំពោះ​រថយន្ត​ដែល​លក់​លើ​ទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ F-150 ប្រភេទ​អគ្គិសនី​នេះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ខាង​មុខ ប៉ុន្តែ​រថយន្ត​ F-150 ម៉ាស៊ីន​ Hybrid នឹង​បង្ហាញ​មុខ​មុន ដោយ​រំពឹង​ថា​​ចេញ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម