Ford F-150 Lightning ជំនាន់ក្រោយលុបចោលជម្រើស EV ជំនួយមកវិញដោយ EREV

រថយន្តភីកអាប់ F-150 Lightning ជំនាន់ថ្មីរបស់ក្រុមហ៊ុន Ford ត្រូវបានផលិតឡើងវិញហើយត្រូវកែប្រែឲ្យទៅជារថយន្ដ EREV ជំនួសឲ្យម៉ូឌែលមុន ជាប្រភេទរថយន្ដប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (EV)។

The Electric Ford F-150 Lightning Is Dead. A 700-Mile Replacement Is Coming.រថយន្ដ Ford F-150 Lightning EREV បានប្រើប្រាស់ម៉ាស៊ីនសាំង ដើរតួនាទីជាម៉ាសុីនភ្លើងសម្រាប់សាកថ្ម ហើយអាចពង្រីករយៈចម្ងាយបើកបរបានរហូតដល់ ១ ១២៦ គីឡូម៉ែត្រ។ ជាមួយនេះក្រុមហ៊ុន Ford Motor Company បានបញ្ជាក់ថាការផ្លាស់ប្តូររចនាសម្ព័ន្ធពីរថយន្តអគ្គិសនី EV មកជារថយន្ដពង្រីករយៈចម្ងាយបើកបរ (EREV) គឺដើម្បីដោះស្រាយបញ្ហាសំខាន់ចម្បងរបស់រថយន្តប្រភេទភីកអាប់ (Pick-up) ប្រើប្រាស់ថាមពលថ្មអគ្គិសនីសុទ្ធកំពុងជួបប្រទះរួមមាន៖ រយៈចម្ងាយនៃការបើកបរមិនបានឆ្ងាយនិងការចំណាយពេលរង់ចាំសាកថ្ម នៅជារឿងសំខាន់ហើយក៏ជាបញ្ហាដែលអតិថិជតែងតែលើកឡើង។

មួយហេតុចំបងមួយទៀតៃការសម្រេចចិត្តផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលថ្មអគ្គិសនីសុទ្ធ (BEV) មកជា EREV គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃទីផ្សាររថយន្តភីកអាប់ក្នុងទឹកដីសហរដ្ឋអាមេរិក។ ភាគច្រើនអ្នកប្រើរថយន្ដភីកអាប់គឺផ្ដោតសំខាន់លើការសណ្តោងទម្ងន់ធ្ងន់ៗ រឿងនេះជាផ្នែកមួយធ្វើឲ្យរថយន្ដភីកអាប់ប្រើប្រាស់ថាមពលអគ្គិសនីនឹងកាត់បន្ថយរយៈចម្ងាយបើកបរ ធ្វើឲ្យការដឹកជញ្ជូនផ្លូវឆ្ងាយមិនអាចអនុវត្តទៅបានរលូន ដោយសារត្រូវឈប់សាកថ្មញឹកញាប់ពេក។ ដោយមើលឃើញពីចំណុចទាំងអស់នេះ ទើបធ្វើក្រុមហ៊ុន Ford បានផ្លាស់យុទ្ធសាស្រ្ដរបស់ពួកគេភ្លាមៗ ដើម្បីបត់ឲ្យទាន់តម្រូវការទីផ្សារ។

Ford reveals new F-150 Lightning EREV plans, kills off EV versionគួរបញ្ជាក់ផងដែរសម្រាប់ការផលិតរថយន្ត F-150 Lightning ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនាបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នេះហើយម៉ូដែលថ្មីជារថយន្ដប្រភេទ EREV នឹងត្រូវផលិតនៅមជ្ឈមណ្ឌលយានយន្តអគ្គិសនី Rouge (Rouge Electric Vehicle Center) ក្នុងទីក្រុង Dearborn រដ្ឋ Michigan។ សម្រាប់ពេលវេលាដាក់លក់រថយន្ដនេះក្រុមហ៊ុន Ford មិនទាន់បានបញ្ចេញកាលបរិច្ឆេទចែកចាយជាក់លាក់នៅឡើយទេ ប៉ុន្តែពួកគេសន្យានឹងផ្តល់នូវព័ត៌មានលម្អិតបច្ចេកទេសបន្ថែមទៀត នៅពេលខិតជិតដល់ថ្ងៃដាក់លក់។

Ford reveals new F-150 Lightning EREV plans, kills off EV versionជាមួយគ្នានេះក្រុម Ford ក៏បានបញ្ជាក់ថារថយន្ត F-150 Lightning ជំនាន់ក្រោយគឺមានភាពខុសប្លែកពីមានរថយន្ដប្រើប្រាស់ថាមពល (Hybrid) ទូទៅ តាមរយៈការរៀបចំប្រព័ន្ធបញ្ជូនថាមពលដ៏ប្លែករបស់ខ្លួនដោយក្នុងនោះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រថយន្ដនេះដំណើរការដោយអគ្គិសនី ត្រូវបានរុញច្រានទៅមុខដោយម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ។ វាមិនមានការតភ្ជាប់ផ្នែកមេកានិចរវាងម៉ាស៊ីនចំហេះក្នុងនិងកង់នោះទេ។
  • ម៉ាស៊ីនរបស់រថយន្ដដើរតួជាម៉ាសុីនសាកថ្មឡើងវិញ នៅពេលកំពុងបើកបរ។
  • ក្រុមហ៊ុន Ford បញ្ជាក់ថា រថយន្តនេះនឹងនៅតែរក្សាការបង្កើនល្បឿនស្ទះដូចទៅហ្នឹងរថយន្ដអគ្គិសនីដដែល ដូច្នេះអតិថិជននិងនៅរីករាយជាមួយរថយន្ដភីកអាប់ដែលមានកម្រិតសមត្ថភាពរបស់ខ្លួន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម