ឯកសារដែលលេចធ្លាយកាលពីថ្មីៗកន្លងទៅ អាចឲ្យដឹងអំពីប្រភេទម៉ាស៊ីនសម្រាប់រថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ ប៉ុន្តែក្រុមការងារ MotorTrend ប្រទះឃើញចំណុចមួយដែលមនុស្សជាច្រើនអាចមើលរំលង។
ឯកសារដែលលេចធ្លាយគឺមានបង្ហាញអំពីរថយន្ត Ford F-150 ជាច្រើនប្រភេទ ប៉ុន្តែសម្រាប់រថយន្ត F-150 Raptor គឺឃើញមានតែប្រភេទ SuperCrew ដែលជាប្រភេទមានទ្វារបួនប៉ុណ្ណោះ។ នេះអាចមានន័យថាប្រភេទ SuperCab ដែលមានទ្វារប្រភេទ Suicide និងមានរូបរាងតូចនោះ អាចលែងមានតទៀត។
បើពិនិត្យមើលការលក់ F-150 Raptor លើអនឡាញឃើញថាប្រភេទ SuperCew គឺពេញនិយមជាង SuperCab។ នេះអាចជាហេតុផលមួយដែល Ford សម្រេចចិត្តឈប់ផលិតប្រភេទ SuperCab សម្រាប់ F-150 Raptor។ យ៉ាងណាក្ដីដំណឹងមួយនេះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ៕