Ford F-150 Raptor ឆ្នាំ ២០២១ អាចនឹងមានតែមួយប្រភេទប៉ុណ្ណោះ

ឯកសារ​ដែល​លេច​ធ្លាយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ អាច​ឲ្យ​ដឹង​អំពី​ប្រភេទ​ម៉ាស៊ីន​សម្រាប់​រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុម​ការងារ MotorTrend ប្រទះ​ឃើញ​ចំណុច​មួយ​ដែល​មនុស្ស​ជា​ច្រើន​អាច​មើល​រំលង។

ឯកសារ​ដែល​លេច​ធ្លាយ​គឺ​មាន​បង្ហាញ​អំពី​​រថយន្ត​ Ford F-150 ជា​ច្រើន​ប្រភេទ ប៉ុន្តែ​សម្រាប់​រថយន្ត F-150 Raptor គឺ​ឃើញ​មាន​តែ​ប្រភេទ SuperCrew ដែល​ជា​ប្រភេទ​មាន​ទ្វារ​បួន​ប៉ុណ្ណោះ។ នេះ​អាច​មាន​ន័យ​ថា​ប្រភេទ SuperCab ដែល​មាន​ទ្វារ​​ប្រភេទ Suicide និង​មាន​រូបរាង​តូច​នោះ អាច​លែង​មាន​ត​ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​បើ​ពិនិត្យ​មើល​ការ​លក់​ F-150 Raptor លើ​អនឡាញ​ឃើញ​ថា​ប្រភេទ SuperCew គឺ​ពេញ​និយម​ជាង​ SuperCab។ នេះ​អាច​ជា​ហេតុផល​មួយ​ដែល​ Ford សម្រេច​ចិត្ត​ឈប់​ផលិត​ប្រភេទ SuperCab សម្រាប់ F-150 Raptor។ យ៉ាងណាក្ដី​ដំណឹង​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម