Ford F-150 ម៉ូដែលឆ្នាំ ២០២៤ មុខមាត់ថ្មី បំពាក់ម៉ាស៊ីនថ្មីខ្លាំងជាងមុន បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Ford F-150 ម៉ូដែលឆ្នាំ ២០២៤ ជាមួយការកែមុខមាត់ថ្មី ព្រមទាំងបច្ចេកវិទ្យាថ្មីៗ និងការអាប់ដេតជាច្រើនជាមួយនឹងម៉ាស៊ីនស្តង់ដារថ្មី និងអ្វីៗជាច្រើនទៀតដែលធ្វើអោយកាន់តែងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនរបស់ខ្លួន។

សម្រាបការ​រចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខ ប៉ាណាទទួលបានការរចនាឡើងវិញទៅតាមម៉ូដែលនីមួយៗ និងចង្កៀង LED ស្តង់ដារជាងមុន ព្រមទាំងអំពូលបំភ្លឺពេលថ្ងៃក៏ត្រូវបានរចនាថ្មី ក៏ដូចជាជម្រើសថាសកង់ថ្មីទំហំចាប់ពី ១៧ អ៉ីញ ដល់ ២២ អ៉ីញ ខណះ នៅផ្នែកខាងក្រោយទទួលបានបច្ចេកវិទ្យា Pro Access Tailgate ទៅលើទ្វារក្រោយ ដែលបើកបានជាបីរបៀបរួមមាន បើកបាន ៣៧ ដឺក្រេ, ៧០ ដឺក្រេ និង ១០០ ដឺក្រេផ្តល់នៅភាពងាយស្រួលក្នុងការចេញ-ចូលទុកដាក់របស់របរ មានសមត្ថភាពអាចផ្ទុកបាន ១ ១១៣ គីឡូក្រាម និងអូសសណ្តោងបានដល់ ៦ ១២៣ គីឡូក្រាម ។ លើសពីនេះ ម៉ូដែល Raptor R ទទួលបានកាងមុខធំជាងមុន និងប្រព័ន្ធ suspension ថ្មីព្រមទាំងថាសកង់ទំហំដល់ទៅ ៣៧ អ៉ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង Ford F-150 នៅលើតាប្លូមានត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញជាស្តង់ដារសម្រាប់ម៉ូដែលទាំងអស់ ភ្ជាប់មុខងារដោយប្រព័ន្ធប្រតិបត្តិការ Sync 4 និង BlueCruise version 1.2 ជាដើម។ លើសពីនេះ Ford F-150 ទទួលបានអេក្រង់បង្ហាញលើកញ្ចក់ជាលើកដំបូង និងទទួលបានសេវាកម្ម Ford Stolen Vehicle Service នៅអាមេរិកខាងជើងដំបូងគេបង្អស់ ដែលអាចជួយរថយន្តបានប្រសិនបើត្រូវបានគេលួច។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ាស៊ីនចំណុះ ៣,៣ លីត្រ V6 ត្រូវបានបោះបង់ចោល ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ៥,០ លីត្រ V8, ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 និងម៉ាស៊ីនស្តង់ដាចំណុះ ២,៧ លីត្រ EcoBoost ខណះម៉ូដែល F-150 Rator R នៅតែប្រើម៉ាស៊ីន Supercharged ចំណុះ ៥,២ លីត្រ V8 ដដែល ក្នុង Ford អះអាងថាម៉ាស៊ីនថ្មីនឹងមានកម្លាំងខ្លាំងជាមុន ជាមួយរបៀបបើកបរ BlueCruise, tow/hual, និង Off-road ។ បន្ថែមពីនេះ Ford ក៏មានគម្រោងផលិតរថយន្តនេះម៉ូដែលកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីន powerBoost ចំណុះ ៣,៥ លីត្រ ដែលមានតម្លៃដូចគ្នាទៅនឹងម៉ូដែលចំហេះក្នុងផងដែរ ខណៈតម្លៃនៅមិនបង្ហាញនៅឡើយទេ៕

F-150 Rator R

ផ្ទាំងផ្សាយពាណិជ្ជកម្ម