[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Kuga ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី នឹងបានបើកទទួលការកក់ទុនមុនសម្រាប់ទីផ្សារតំបន់អឺរ៉ុប ។
ការផ្លាស់ប្តូរផ្នែកខាងក្រៅរបស់ Ford Kuga ស៊េរីឆ្នាំ ២០២៤ ដែលរួមមានប៉ាណាមុខ អបជាមួយចង្កៀមុខ LED រចនាថ្មី ព្រមទាំងកាងផ្នែក និងគម្របម៉ាស៊ីនក៏ត្រូវបានរចនាថ្មីផងដែរ ។ ផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតផងដែរ ជាមួយនឹងអេក្រង់កំសាន្ត Touchscreen ថ្មីទំហំ ១៣,២ អ៉ីញ ដែលភ្ជាប់ប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ Sync4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ទទួលបាន ៣ ជម្រើសរួមមាន៖
- ដោយម៉ាស៊ីនម៉ាស៊ូតត្រូវបានដកចេញ ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged EcoBoost អាចផលិតកម្លាំងបាន ១៤៨ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ។
- ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៧៧ សេះ សម្រាប់ម៉ូដែលប៉ុង ១ និងម៉ូដែលប៉ុង ២ មានកម្លាំង ១៨០ សេះ ។
- ម៉ាស៊ីន Plug-in hybrid ការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបានសរុប ២៤០ ផ្គួបជាមួយអាគុយទំហំ ១៤,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ៕