Ford Maverick សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃ ២មុឺនដុល្លារជាងនៅអាមេរិក

[ទីផ្សារបរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford ​បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មីគឺភីកអាប់ Ford Maverick សេរ៊ីឆ្នាំ២០២៥​ ជាមួយតម្លៃលក់ចាប់ពី ២៦ ៣០០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនកូនកាត់ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៩១ សេះ ភ្ចាប់ដោយប្រអប់លេខអូតូ CVT និងជម្រើសប៉ុង ១ វិលកង់មុខ និង ប៉ុង ២ AWD ។
  • ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ២៣៨ សេះ ភ្ចាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប៉ុង ២ AWD ។

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបានការរចនាផ្នែកខាងមុខថ្មី មានដូចជា ចង្កៀង ប៉ាណា កាង និងថាសកង់ជាដើមគឺទំហំ ១៩ អ៊ីញ ខណៈការផ្លាស់ប្តូរដ៏ពិសេសនោះគឺ​ ផ្នែកខាងក្នុង ដោយទទួលបានអេក្រង់កម្សាន្តថ្មីទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ រួមជាមួយអេក្រង់បង្ហាញព៌ត័មានឌីជីផថទំហំ ៨ អ៊ីញ​ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម