Ford Puma ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ទទួលបានមុខមាត់ថ្មី ជាមួយបច្ចេកវិទ្យាទំនើបខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Puma ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ព្រមតាំងការអាប់ដេតថ្មីបន្ថែម សម្រាប់ទីផ្សារតំបន់អឺរ៉ុប ។

សម្រាប់រថយន្តនេះ ត្រូវបាន Ford ដកម៉ាស៊ីនម៉ស៊ូតចំណុះ ១,៥លីត្រ ភ្ជាប់ដោយប្រអបលេខដៃចេញ ដែលផ្តល់ជូនតែជម្រើសម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់ Ford Puma ស៊េរីឆ្នាំ ២០២៤ ក្រៅ មានបំពាកប៉ាណាមុខរាងជាសំណាញ់ អបសងខាងដោយចង្កៀងមុខ Matrix LED technology ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ការផ្លាស់ប្តូរដ៏ធំបំផុតគឺកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការណ៍ SYNC4 ព្រមទាំងទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើឲ្យប្រសើរឡើងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម