ក្រុមហ៊ុនជំនាញខាងលេងរថយន្ត Motion R Design បានបង្ហាញគម្រោងការថ្មីអំពីការលេងលើរថយន្ត Ford Ranger ដោយមានបន្ថែមនូវការតុបតែងជាមួយសរសៃកាបូន មើលទៅប្លែកភ្នែកបំផុត។
កញ្ចប់ដែលមានឈ្មោះថា CFRP នេះ ត្រូវបានគេរៀបរាប់ថាជាកញ្ចប់ធ្វើឲ្យរថយន្តនេះក្លាយជារថយន្ត Off-Road មានរូបរាងប្លែកដាច់គេលើទីផ្សារ និងមានសមត្ថភាពខ្លាំង។ វាមានបំពាក់ដោយយ៉ាន់ Alloy ទំហំ ២០ អ៊ីញ ស្រោបដោយសម្បកកង់ប្រភេទ Off-Road ហើយសរសៃកាបូនមានបំពាក់លើផ្នែកខាងក្រៅជាច្រើនកន្លែង។
Motion R Design នឹងគិតថ្លៃប្រមាណ ៥២ ៥០០ ដុល្លារ សម្រាប់កញ្ចប់កែរូបរាងមួយនេះ ដែលតម្លៃនេះគឺថ្លៃបើធៀបនឹងតម្លៃរបស់ Ford Ranger នៅសហរដ្ឋអាមេរិកមានចាប់ពី ២៤ ៤១០ ដុល្លារប៉ុណ្ណោះ៕