Ford Ranger ស៊េរីពិសេស រូបរាងស្រដៀង Ranger Raptor

Ford ទើប​បាន​បង្ហាញ​ចេញ​​រថយន្ត Ranger Roush ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​អាមេរិក​ ដែល​វា​មាន​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​មើល​ទៅ​ស្រដៀង​នឹង​រថយន្ត Ranger Raptor ហើយ​មាន​បង្កើន​សមត្ថភាព​បើកបរ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៀត​ផង។

​ការ​ផ្លាស់​ប្ដូរ​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ដូច​ជា​ការ​បំពាក់​សម្បក​កង់​ទំហំ​ធំ​ដែល​មាន​យ៉ាន់​ពណ៌​ខ្មៅ, អំពូល​ភ្លើង LED ភ្លោះ, ​ទំពក់​​មាន​បង្កប់​នៅ​ជាប់​កាង​ខាង​មុខ​នៃ​រថយន្ត និង​មាន​ផ្ទាំង​ប៉ាណា​ដែល​​មាន​សរសេរ​ពាក្យ ROUSH ធំៗ​ ដែល​ស្រដៀង​នឹង Ranger Raptor ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​សមត្ថភាព​វិញ Ranger Roush មាន​បំពាក់​នូវ​បូម​ Fox, យ៉ាន់​​ទំហំ ១៨​អ៊ីញ និង​កង់​សម្រាប់​បើកបរ​ផ្លូវ​ពិបាក​ទំហំ ៣២​អ៊ីញ​ជា​ដើម។ យ៉ាងណាក្ដី​​​គេ​នៅ​តែ​ប្រើ​ម៉ាស៊ីន EoBoost ២,៣លីត្រ ប្រភេទ Turbocharged ដែល​ផលិត​កម្លាំង​បាន ២៧០​សេះ។ គួរ​ដឹង​ថា​រថយន្ត​ Range Roush មាន​ដាក់​លក់​ក្នុង​តម្លៃ ៣៦ ៨៦០​ដុល្លារ​នៅ​អាមេរិក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម