Ford Ranger Black Edition ចេញលក់នៅអូស្ត្រាលី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ មានតែ ១ពាន់គ្រឿងជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវភីកអាប់សេរ៊ីថ្មី Ford Ranger Black Edition មានត្រឹមតែ ១ ៥០០ គ្រឿងប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ខ្ទង់  ៣៨ ៧៦៣ ដុល្លារ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ bi-turbo ទំហំ​ ៤ សុីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកខាងក្រៅទទួលបាន ប៉ាណាមុខថ្មីពណ៌ខ្មៅលាយប្រផេះ, ចង្កៀងមុខថ្មីប្រភេទ halogen, យ៉ាន់កង់ស្ព័រថ្មីពណ៌ខ្មៅទំហំ ១៧ អ៊ីញ​ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម