[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Motor EXPO 2024 ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសថៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។
ភីកអាប់នេះ ទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណាមុខថ្មីរចនារាងជាសំបុកឃ្មុំ ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំងផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយកៅអីស្ព័រដែលឌីស្សាញឡើងទប់នៅពេលបើកបរនៅផ្លូវការកោងសម្រាប់ផ្នែកខាងមុខ កុងទ័របង្ហាញព័ត៌មានថ្មីទំហំ ១២អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4A, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ប្រព័ន្ធជំនួយចូលចត ប្រព័ន្ធកាម៉េរាមើលក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ជាដើម ៕