ក្រុមហ៊ុន Roush Performance បានប្រកាសចេញនូវភីកអាប់ Ford Ranger ស៊េរីឆ្នាំ២០២២ ជាមួយនឹងតម្លៃ Option ១៣ ២៥០ដុល្លារ ហើយមានធានារ៉ាប់រងពេញទៀតផង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
Ford Ranger Roush ថ្មីនេះ ទទួលបានការអាប់ដេត ប្រព័ន្ធបូម Roush suspension, យ៉ាន់កង់ Roush wheels និង ប្រព័ន្ធស៊ីម៉ាំង Roush cat-back exhaust system ទៀតផង។
មិនតែប៉ុណ្ណោះ Roush Performance ក៏បានបន្ថែមនូវសម្បកកង់ទំហំ ៣២អ៊ីញ General Grabber A/TX all-terrain ដើម្បីឲ្យស័ក្កសមជាមួយនឹងយ៉ាន់កង់របស់វាផងដែរ។ បន្ថែមពីនេះ វាក៏មានបំពាក់ប៉ាណាមុខថ្មី ជាមួយនឹងរបាអំពូល LED មួយគូ ថែមទៀតផង។
ក្រៅពីនោះ Ford Ranger Roush ដែលផលិតផ្អែកលើម៉ូដែល Ford Ranger XLT នោះបានអាប់ដេតកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ៦សេះ សរុប ២៧០សេះ ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៤៥ ០០០ដុល្លារ៕