Ford Ranger Super Duty បង្ហាញខ្លួនជាផ្លួវការ នៅប្រទេសអូស្រ្តាលី ឯតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Ford Ranger Super Duty ស៊េរីថ្មីចុងក្រោយ ប្រភេទភីកអាប់ខ្នាតមធ្យម ផ្តល់នៅ ៣ជម្រើស single Cab, Super Cab និង Double Cab នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ៨២ ៩៩០ ដុល្លារ ដល់ ៨៩ ៩៩០ ដុល្លារ ប៉ុន្តែត្រូវរងចាំដល់ឆ្នាំ ២០២៦ ទើប Ford ដាក់លក់ ។

Ford Ranger Super Duty ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២០៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ១០វគ្គ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមថ្មី មានសមត្ថិភាពអូសសណ្តោងបាន ៤ ៥០០ គីឡូក្រាម និងដឹកបាន ១ ០០០ គីឡូក្រាម ហើយមានកំពស់ពីដីទៅបាតរថយន្ត ៣០០ ម.ម ដែលបើកក្នុងជម្រៅទឹកបាន ៨៥០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលរូបរាង និងការឌីស្សាញខាងក្រៅ យើងអាចមើលឃើញនៅផ្នែកខាងមុខ មានប៉ាណាឌីស្សាញខុសប្លែកពីភីកអាប់ដ៏ទៃរបស់ Ford ប៉ុន្តែសនុំចង្កៀងមុខ LED រាងជាអក្សរ C ដូចភីកអាប់ Ford ទូទៅ បន្ថែមជាមួយកាងដែកបាតក្រោមខាងមុខថ្មី ព្រមទាំងប្រើថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៣អ៉ីញ ប្រភេទ All-terrain tire បន្ថែមជាមួយបំពង់ខ្យល់ ផ្តល់នៅទំនុកចិត្តបន្ថែមក្នុងការលុកព្រៃ ឬចុះទឹកជម្រៅជ្រៅៗ ។

ចំណែកនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចប្រើប្រព័ន្ធប្រតិបត្តិការ SYNC4 ស្រដៀងគ្នាទៅនឹងភីកអាប់ទូទៅរបស់ Ford រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឹក្រេ ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម