
រថយន្ត Ford Ranger Super Duty ឆ្នាំ២០២៦ ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្ត ក្នុងអាកាសធាតុត្រជាក់នៅតំបន់អឺរ៉ុបខាងជើង។ ម៉ូដែលនេះគឺជាកំណែទម្រង់ថ្មីរបស់ត្រកូល Ranger ដោយផ្ដោតលើសមត្ថភាពនៃការអូស និងដឹកទំនិញ។ រថយន្ដនេះនឹងត្រូវផលិតនៅក្នុងប្រទេសថៃ ហើយត្រូវចែកចាយបន្ដនៅលើទីផ្សារបរទេស។
ក្រុមហ៊ុន Ford បានបញ្ជាក់ថារថយន្ដ Ranger Super Duty អាចនឹងមានវត្តមានននៅលើទីផ្សារនៅឆ្នាំក្រោយនេះ។ រថយន្ដនេះរចនាតាមលំនាំត្រកូល Ranger ស្តង់ដារ ប៉ុន្តែត្រូវបានបំពាក់ដោយបំពង់ខ្យល់ ហើយមានការទ្រុងក្រោយរបស់រថយន្ដនេះត្រូវបានច្នៃជាពិសេស ដើម្បីផ្ដោតលើការដឹកធ្ងន់។
ចំពោះរូបរាងខាងក្រៅយើងអាចមើលឃើញត្រឹមចង្កៀងខាងមុខ ដែលរថយន្ដនេះ បានរក្សានូវលំនាំនៃការរចនាបែបអក្សរ C ខណ:ប៉ាណាខាងត្រូវបានបិទជិត ប៉ុន្តែត្រូវបានជឿថានៅតែមានអក្សរ Ford ផុសនៅផ្នែកខាងមុខ។ រថយន្ដមួយនេះបានបំពាក់មកជាមួយថាសកង់ទំហំ ១៨អុីញអបជាមួយសំបកធំដែលផ្ដោតលើការបើកបរគ្រប់ស្ថានភាពផ្លូវ។
រថយន្ដនេះមានសមត្ថភាពអូសទាញរហូតដល់ទម្ងន់ ៤ ៥០០គីឡូក្រាម។ ក្រុមហ៊ុន Ford ក៏មិនបានបង្ហាញព័ត៌មានអ្វីច្រើនទេ ប៉ុន្តែតាមការប៉ាន់ស្មានរថយន្ដ Ranger Super Duty អាចនឹងដំណើរការជាមួយម៉ាស៊ីន ៣.០ EcoBoost twin-turbo ៦សុីឡាំង អាចផលិតកម្លាំង ៣៩២សេះនិងកម្លាំងបង្វិល៥៨៣ញ៉ូតុនម៉ែត្រ។
ចំពោះព័ត៌មានបន្ថែមទៀតយើងនឹងអាចដឹងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែ Ranger Super Duty ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញទីផ្សារអន្តរជាតិរបស់ Ford ហើយនឹងត្រូវផលិតនៅប្រទេសថៃ។ រថយន្ដនេះវានឹងត្រូវដាក់លក់នៅក្នុងទីផ្សារជុំវិញពិភពលោក ប៉ុន្តែតាមការរំពឹងទុក Ford Ranger Super Duty សម្លឹងឃើញទីផ្សារធំនៅតំបន់អាស៊ី, អាហ្វ្រិក, អូស្ត្រាលី និងនូវែលសេឡង់៕