Ford Ranger Wildtrack X ស៊េរីថ្មីចុងក្រោយ ផលិតតែ ៧៥០គ្រឿង ឯតម្លៃថ្លៃជាងមុនជិត ២ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ford Ranger Wildtrak X limited edition ដោយផលិតត្រឹមតែ ៧៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ថ្លៃជាងមុន ១ ៦៥០ ដុល្លារ ពោលគឺមានតម្លៃចាប់ពីផ្តើម ៧៧ ៦៤០ ដុល្លារ គ្រោងនឹងដាក់នៅខែក្នុងមេសា ឆ្នាំ ២០២៥  ។

គួរឲ្យដឹងថា នេះជាផលិតកម្មលើកទី ២ បន្ទាប់ពីដាច់ស្តុក និងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ bi-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងមានសមត្ថភាពអូសសណ្តោងបានដល់ ៣ ៥០០ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Wildtrak X ទទួលបានប៉ាណាមុខផ្លាស់ប្តូរថ្មី រួមទាំងកាងដែកផ្នែកខាងមុខ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ស្រោបជាមួយនឹងសំបកក្រាសប្រភេទ Grabber AT3 all-terrain tyres និងរបា sport bar លើដំបូលផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4A រួមជាមួយនឹង Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក B&O ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម