Ford Ranger Wildtrak ឆ្នាំ ២០២៤ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 ចេញលក់នៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសថៃ គ្រោងធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Ford Ranger ស៊េរីឆ្នាំ ២០២៤ ម៉ូដែល Wildtrak ជាមួយម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រថ្មី នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៤២ ៧៤០ ដុល្លារ ។

Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៤ នេះ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbo អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-Shifter ទំហំ ១០វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានបំពាក់ជាមួយប៉ាណាមុខមានរបាអូសកាត់ជាមួយឡូហ្គោ Ford នៅចំកណ្តាល សណុំចង្កៀងមុខ-ក្រោយជាប្រភេទ LED ប្រភេទ C-clamp ថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងឡូហ្គោអក្សរ V6 ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកជាមួយឡូហ្គោ Wildtrack អាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ​ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4A រួមជាមួយនឹង Apple CarPlay និង Android Auto ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម