កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះមកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចធ្វើការប្រកាសទទួលការកក់ទុកមុនជាផ្លូវការជាមួយនឹងតម្លៃពិសេស។
សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ នេះគឺមានការផ្លាស់ប្តូរទាំងរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែនដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា៖
ផ្នែកខាងក្រៅ
- ប៉ាណាផ្នែកខាងមុខត្រូវបានរចនារូបរាងថ្មីទាំងស្រុងដែលមានរាងបែបសំណាញ់ពណ៍ខ្មៅរលោងដែលមើលទៅផ្តល់នូវភាពអំណាច អមជាមួយនឹងពណ៍ទឹកក្រូចនៅផ្នែកសងខាងដែលមើលទៅលេចធ្លោជាងមុន
- ស៊ុមកញ្ចក់ក្តោបទាំងសងខាងក៏បានរចនាពណ៍ខ្មៅ
- យ៉ាន់កង់ទំហំ ១៨ អ៊ីញពណ៍ខ្មៅដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពស្ព័រ
- ដៃទ្វាររថយន្តក៏បានប្តូរទៅជាពណ៍ខ្មៅ
- កាងខ្យល់ផ្នែកខាងក្រោយពណ៍ខ្មៅរំលេចជាមួយនឹងឆ្នូតពណ៍ទឹកក្រូចឲ្យស័ក្តិសមជាមួយប៉ាណាផ្នែកខាងមុខ
ផ្នែកខាងក្នុង
- តែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ
- កៅអីស្បែកបែបប្រណិតពណ៍ខ្មៅបង្កប់ជាមួយថ្នេរដេរពណ៍ទឹកក្រូច មិនតែប៉ុណ្ណោះថែមទាំងបន្ថែមនូវឆ្នូតពណ៍ទឹកក្រូចនៅផ្នែកកណ្តាលដែលមើលទៅកាន់តែមានភាពទាក់ទាញ
- ដៃទា្វរផ្នែកខាងក្នុងក៏ជាប្រភេទពណ៍ខ្មៅ
- ចង្កូតស្បែកពណ៍ខ្មៅដែលបង្កប់ជាមួយនឹងថ្នេរដេរពណ៍ទឹកក្រូចកាន់តែច្រើន និងញឹកជាងមុន
- ប្រអប់លេខបានបំពាក់ទៅដោយស្បែកប្រណិតពណ៍ខ្មៅ លាយជាមួយនឹងក្រូមដែលកាន់តែងាយស្រួលចាប់កាន់ និងទំនុកចិត្តពេលបើកបរ
ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលបានរៀបរាប់ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារហូតដល់ ៥០ ចំណុចដែលលើសពីដៃគូប្រកួតប្រជែងក្នុងនោះរួមមាន៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System) សេនសឺជុំវិញរថយន្តចំនួន ១០ គ្រាប់ (10 Sensors) ដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) និងបច្ចេកវិទ្យាជាច្រើនទៀតដែលសរុបទាំងរហូតដល់ ៥០។ល។
បន្ទាប់ពីបានដឹងអំពីចំណុចផ្លាស់ប្តូរថ្មីនេះជឿជាក់ថាសន្ទុះនៃការគាំទ្ររបស់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ នឹងបន្តការកើនឡើង រថយន្តនេះនឹងបន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖ ម៉ាស៊ីនជំនាន់ថ្មី ២,០លីត្រ និងម៉ាស៊ីន ៣,២លីត្រ។ សម្រាប់ពណ៍មាន ៥ ជម្រើសដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និងទឹកក្រូច។ រីឯតម្លៃវិញគឺកាន់តែពិសេសសម្រាប់បងប្អូនដែលបានកក់ទុកមុន ដូច្នេះបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៍មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖
- អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
- អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
- អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
- អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕