បន្ទាប់ពីទទួលបានជោគជ័យលើ Ranger Wildtrak X ឆ្នាំ២០២០ ឥឡូវក្រុមហ៊ុន Ford Australia បានសម្រេចចិត្តនាំយកវាត្រលប់មកវិញ ជាមួយនឹងស៊េរីឆ្នាំ២០២១ ដោយបានអាប់ដេតលើផ្នែកខាងក្រៅ និងខាងក្នុង ដើម្បីឲ្យវាប្លែកខុសពីម៉ូដែល Ranger Wildtrak ធម្មតា។
ផលិតផ្អែកតាមម៉ូដែល Ranger 4×4 Wildtrak ដែលមានតួខ្លួន Double Cab រថយន្ត Wildtrak X ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ៣,២លីត្រ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និង ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ។
ចំពោះតម្លៃរបស់វាវិញគឺចាប់ផ្តើមពី ៦៦ ៤៩០ដុល្លារអូស្ត្រាលី ឬ ៤៨ ៧៨០ដុល្លារអាមេរិក និង ៦៧ ៩៩០ដុល្លារអូស្ត្រាលី ឬ ៤៩ ៨៨០ដុល្លារអាមេរិក។
បើនិយាយពីការអាប់ដេតលើរូបរាងរបស់វាមាន គឺបានលេងពណ៌ខ្មៅនៅលើ របាដែកមុខ ប៉ាណាមុខ, របាំងលើកង់, ឈ្នាន់ចំហៀង, រឺហ្គែរលើដំបូល, កាងមុខក្រោយ, គម្របកញ្ចក់ចំហៀង, យ៉ាន់ Alloy ១៨អ៊ីញ និង របាភ្លើង LED នៅខាងមុខ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុង វាមានបំពាក់អេក្រង់កម្សាន្ត SYNC3 ទំហំ ៨អ៊ីញ, ផែនទី, កាមេរ៉ាមើលក្រោយ និង មុខងារបញ្ជាដោយសំឡេង មកស្តង់ដារតែម្តង។
ភីកអាប់នេះក៏មានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរមកផងដែរ ដូចជា autonomous emergency braking with pedestrian detection, hill descent control, hill launch assist, electronic rear differential lock, adaptive cruise control, park assist និង tire pressure monitoring systemautonomous emergency braking with pedestrian detection, hill descent control, hill launch assist, electronic rear differential lock, adaptive cruise control, park assist ព្រមទាំង tire pressure monitoring system ទៀតផង៕