Ford Ranger ផលិតនៅវៀតណាម នឹងចាប់ផ្ដើមលក់លើទីផ្សារពាក់កណ្ដាលឆ្នាំក្រោយ

រថយន្ត​ភីកអាប់​ដែល​លក់​ដាច់​ជាង​គេ​នៅ​ទីផ្សារ​វៀតណាម នឹង​ផ្លាស់​ប្ដូរ​ពី​នាំ​ចូល​មក​ពី​ប្រទេស​ថៃ មក​​ដំឡើង​​ក្នុង​ស្រុក​វិញ​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ខាង​មុខ​នេះ។

ការ​បញ្ជាក់​ពី​​អ្នក​ចាត់​ការ​​របស់ Ford Vietnam បាន​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​រោងចក្រ​នៅ​ Hai Doung កំពុង​បិទ​បញ្ចប់​ការ​ដំឡើង​សង្វាក់​ផលិតកម្ម ​ដើម្បី​ត្រៀម​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ការ​ផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Ranger ដែល​នាំ​ចូល​មក​ទីផ្សារ​វៀតណាម ​គឺ​មាន​ដំឡើង​នៅ​ប្រទេស​ថៃ​ ហើយ​សម្រាប់​ម៉ូដែល​ដែល​ដំឡើង​ក្នុង​ស្រុក​ផ្ទាល់​នេះ រំពឹង​ថា​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រភេទ​ដែល​នាំ​ចូល។

បច្ចុប្បន្ន​នេះ Ford មាន​រោងចក្រ​ផលិត​រថយន្ត​ពីរ​ប៉ុណ្ណោះ​នៅ​អាស៊ាន​គឺ​នៅ​ប្រទេស​​ថៃ និង​ប្រទេស​វៀតណាម។ Ford ចង់​ផ្ទេរ​ការ​ផលិត​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ខ្លះៗ​ដោយ​ចាប់​ផ្ដើម​ជា​មួយ​រថយន្ត Ranger ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម