Ford Territory ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូររូបរាងថ្មី បន្ថែមជម្រើសម៉ាស៊ីន Plug-in hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៥ ជាមួយការផ្លាស់ប្តូររូបរាងថ្មី គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ។

Ford Territory ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ​ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ ដែលរំពឹងថានឹងអាចប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ក្រុមហ៊ុន Ford ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម