Ford កំពុងធ្វើការលើប្រព័ន្ធសាកអាគុយល្បឿនលឿន ដោយប្រើពេលត្រឹម ៥នាទី

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងតែធ្វើការយ៉ាងខ្លាំង ដើម្បីទៅរករថយន្តអគ្គិសនីសុទ្ធ ដោយរួមទាំងការផលិត ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាកអាគុយល្បឿនលឿន ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Ford Motor Co កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana លើផែនការរង់ចាំប៉ាតង់ ដើម្បីកាត់បន្ថយពេលវេលាជាមធ្យម ដើម្បីសាកភ្លើងមួយពេញពី ២៥នាទីទៅ ៥នាទី។ ក្នុង​ពេល​នេះ គេ​ត្រូវ​រង់ចាំ​ជាង ២ឆ្នាំ​សម្រាប់​បច្ចេកវិទ្យា​សាកអាគុយ​លឿន ដោយគេរំពឹងថានឹងចាប់ផ្តើមធ្វើតេស្តនៅឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ប្រព័ន្ធសាកអាគុយលឿនអាចត្រូវបានឡើងកំដៅ ឬឡើងកំដៅនៃអាគុយ ដែលមកពីការសាកថ្មលឿនពេក។ ដូចនេះ អ្នកស្រាវជ្រាវត្រូវធ្វើឲ្យអាគុយត្រជាក់ និងសាកលឿន មានន័យថា ពួកគេត្រូវរចនាអាគុយឡើងវិញទាំងស្រុង។ ក្រុម​ការងារ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​រចនា​ខ្សែ​ Cable ឡើង​វិញ និង​បាន​ប្រើ​អង្គធាតុ​រាវ​ដើម្បី​ត្រជាក់​ខ្សែ ហើយប្រែទៅជាចំហាយ។

គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍រវាងក្រុមហ៊ុន Ford និង Purdue ។ ប្រសិនបើបច្ចេកវិទ្យាសាកថ្មលឿនជោគជ័យ វានឹងផ្លាស់ប្តូរមុខមាត់រថយន្តអគ្គិសនី Ford មួយកម្រិតទៀត។ ហើយប្រព័ន្ធខ្សែសាកនេះកំពុងត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សាស្រ្តាចារ្យនៃវិស្វកម្មមេកានិក Mudawar នឹងសិក្សាពីល្បឿននៃការសាកថ្មនៅក្នុងរថយន្តអគ្គិសនីផ្សេងៗ។ និងធ្វើសកម្មភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីនាំផលិតផលទៅទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម