Ford ចេញ Option ថ្មី អាចធ្វើឲ្យភីកអាប់ F-150 ឡើងកម្លាំងដល់ ៧០០សេះ

ក្រុមហ៊ុន Ford Performance ទើបតែបានប្រកាសចេញនូវកញ្ចប់ Option ថ្មី ហៅថា “Supercharger Package” សម្រាប់ភីកអាប់ម៉ូដែល F-150 ស៊េរីឆ្នាំ២០២១។

Supercharger នេះត្រូវបានឌីហ្សាញឡើងសម្រាប់ភីកអាប់ F-150 ដែលត្រូវដំឡើងជាមួយនឹងម៉ាស៊ីនចំណុះ ៥,០លីត្រ Coyote V8 ជំនាន់ចុងក្រោយ។ វាត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអាចដំណើរការជាមួយនឹង បច្ចេកវិទ្យាបិទដំណើរការស៊ីឡាំង Cylinder Deactivation Technology ហើយអាចបង្កើតកម្លាំងបានរហូតដល់ទៅ ៧០០សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Ford Performance នឹងចាប់ផ្តើមបើកទទួលការកុម្ម៉ង់ Supercharger Kits ខាងលើ នៅមុនដាច់ឆ្នាំ២០២១ នេះតែម្តង។ ចំពោះតម្លៃរបស់វាវិញ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ប៉ុន្តែវាធ្លាប់មានសម្រាប់ F-150 ស៊េរីឆ្នាំ២០២០ ក្នុងតម្លៃ ៧ ៥០០ដុល្លារ ខណៈការដំឡើងត្រូវថែមប្រហែល ២ ទៅ ៣ពាន់ដុល្លារទៀត។

យ៉ាងណាមិញ Ford F-150 មិនមានជម្រើសម៉ាស៊ីន Coyote V8 នោះទេ ប៉ុន្តែវាផ្តល់ជម្រើសម៉ាស៊ីនដូចជា ចំណុះ ៣,៥លីត្រ PowerBoost V6 Hybrid មានកម្លាំង ៤៣០សេះ និងកម្លាំងរមួល ៧៧៣ញ៉ូតុនម៉ែត្រ ក៏ដូចជាជម្រើសផ្សេងទៀត ចំណុះ ៣,៣លីត្រ Ti-VCT V6, ចំណុះ ២,៧លីត្រ EcoBoost V6, ចំណុះ ៣,៥លីត្រ EcoBoost V6 និង ចំណុះ ៣,០លីត្រ Power Stroke V6៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម