រថយន្តដែលគេទន្ទឹងរង់ចាំបង្ហាញវត្តមានជាផ្លូវការច្រើនបំផុតនោះគឺ Ford F-150 ជំនាន់ថ្មី។ គួរសោកស្ដាយការបង្ហាញចេញ និងការផលិតរថយន្តនេះមានការពន្យារពេលជាបន្តបន្ទាប់ដោយសារជំងឺកូវីដ១៩។ យ៉ាងណាក្ដីនាពេលនេះ Ford បានចេញមុខប្រាប់អំពីដំណឹងល្អដល់អតិថិជនគឺ រថយន្ត Ford F-150 នឹងចាប់ផ្ដើមធ្វើការដឹកជញ្ជូនចេញឲ្យអតិថិជននៅក្នុងឆ្នាំនេះតែម្ដង។
Kelli Felker ជាអ្នកចាត់ការផ្នែកទំនាក់ទំនងនៅ Ford បាននិយាយថា ៖ “យើងអាចដឹកជញ្ជូនរថយន្ត Ford F-150 ជំនាន់ថ្មីដល់អតិថិជនចាប់ផ្ដើមពីអំឡុងត្រីមាសទី ៤ ឆ្នាំនេះ។ ក្រុមការងារបន្តធ្វើការបានយ៉ាងបញ្ហាដើម្បីឲ្យទាន់តាមផែនការ ទោះជួបបញ្ហាប្រឈមដោយសារកូវីដ១៩ក្ដី។ យើងទន្ទឹងរង់ចាំបង្ហាញរថយន្តភីកអាប់ជំនាន់ថ្មីរបស់យើងឆាប់ៗនេះ ហើយនឹងចាប់ផ្ដើមដឹកជញ្ជូនចាប់ពីឆ្នាំនេះ។”
ការប្រកាសចេញរថយន្ត Ford F-150 ជំនាន់ថ្មីគេនៅមិនទាន់ដឹងថាធ្វើឡើងនាពេលណានៅឡើយទេ ប៉ុន្តែរំពឹងថាធ្វើឡើងនាអំឡុងខែមិថុនាខាងមុខនេះ៕