Ford ចេញម៉ូឌែលពិសេស Ranger Tradie នៅប្រទេសអូស្ត្រាលី តម្លៃ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុ​ Ford បានប្រកាសចេញម៉ូឌែលពិសេស Tradie Ranger សម្រាប់ប្រទេសអូស្ត្រាលី។ បន្ទាប់ពីចេញម៉ូឌែលពិសេសនេះ Ranger Tradie នឹងចូលជាគ្រួសារត្រកូល Ranger នៃ XL Special Edition, XLS Sport, XLT, FX4 Max និង Wildrak X។

ដោយផលិតឡើងផ្អែកលើរថយន្ត Ranger XL 4×4 Double Cab រថយន្ត Ranger Tradie បានបំពាក់បន្ថែមជាមួយគ្រឿងបំពាក់ដែលមានតម្លៃ និងទំនើប។ ជាពិសេស Ranger Tradie បានបំពាក់ជាមួយប៉ាណាខាងមុខធំជាងមុន, LED Light bar ទំហំ ២០,៥អ៊ីញ, ឈ្នាន់ពណ៌ខ្មៅ, យ៉ាន់ប្រភេទ alloy ទំហំ ១៦អ៊ីញ និងជម្រើសពណ៌ ៦ពណ៌។ និងខាងក្នុង បានបំពាក់ជាមួយប្រព័ន្ធកម្សាន្ត SYNC3 ជាមួយអេក្រង់ Touchscreen ទំហំ ៨អ៊ីញ ដែលអាចភា្ជប់មុខងារ Apple Carplay និង Android Auto។ បន្ថែមពីនេះរថយន្តនេះក៏អាចភ្ជាប់ទូរស័ព្ទ ដើម្បីបញ្ជាពីចម្ងាយបានដូចជា បញ្ឆេះម៉ាស៊ីនរថយន្ត, បើក-បិទបង្អួច, បើក-បិទម៉ាស៊ីនត្រជាក់ និង បើក-បិទសោទ្វា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Tradie Ranger បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង បង្កើតកម្លាំងបាន ១៩៧សេះ ប្រើប្រអប់លេខ ៦វគ្គអូតូ និងប្រើប្រព័ន្ធវិលកង់ទាំង ៤។ វាមានកម្លាំងតិចជាង Wildrak X ដែលប្រើម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ twin-turbocharged កម្លាំងប្រហែល ២១០សេះ។

យោងតាមក្រុមហ៊ុ​ Ford Australia រថយន្ត Ranger Tradie នឹងត្រូវផលិតមានចំនួនកំណត់ និងពេលវេលាកំណត់មួយ វានឹងមានតម្លៃចាប់ពី ៤០ ៥០០ ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម