Ford ចំណាយ ១,៤៥ ពាន់លានដុល្លារសម្រាប់ Ranger និង F-150 ជំនាន់ថ្មីរូបរាងថ្មី

Ford បាន​ប្រកាស​អំពី​ផែនការ​បណ្ដាក់​ទុន​ ១,៤៥ ពាន់​លាន​ដុល្លារ លើ​រោងចក្រ​ Wayne និង Dearborn នៅ​រដ្ឋ Michigan សហរដ្ឋអាមេរិក។

ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​​មុខ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​នឹង​បណ្ដាក់​ទុន ៧៥០ លាន​ដុល្លារ និង​បន្ថែម​ការងារ​ចំនួន ២ ៧០០ កន្លែង នៅ​រោងចក្រ Wayne សម្រាប់​ការ​ផលិត​រថយន្ត Bronco និង​រថយន្ត​ Ford Ranger ជំនាន់​ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​នៅ​រោងចក្រ Dearborn វិញ Ford នឹង​បណ្ដាក់​ទុន ៧០០ លាន​ដុល្លារ បន្ថែម​ការងារ​ថ្មី ៣០០ កន្លែង ដើម្បី​ទ្រទ្រង់​ការ​ផលិត​រថយន្ត​ Ford F-150 ជំនាន់​ថ្មី, F-150 ប្រភេទ​ Hybrid និង F-150 ប្រភេទ​អគ្គិសនី។

រូបរាងគំរូនៃ Ford Bronco

គួរ​ដឹង​ថា​ F-150 ​ថ្មី​និង F-150 Hybrid នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២០ ចំណែក F-150 អគ្គិសនី​នឹង​មក​ដល់​បន្ទាប់​ពី​នេះ។ សម្រាប់​រថយន្ត​ម៉ូដែល Bronco វិញ​នឹង​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០ ដូច​គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម