Ford ជាក្រុមហ៊ុនប្រមូលរថយន្តត្រលប់មកវិញច្រើនបំផុតក្នុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក

[បរទេស] គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford មានរថយន្តដែលបានធ្វើការប្រមូលមកវិញសរុបចំនួនជិត ៥,៧ លានគ្រឿងក្នុងរយៈពេលតិចជាងមួយឆ្នាំនៅសហរដ្ឋអាមេរិក នេះ​ក៏​ជា​ឆ្នាំ​ទី​ ៣ ​​ដែល​ក្រុមហ៊ុន​រថយន្ត​នេះ​នាំមុខ​ចំនួន​នៃ​ការ​ប្រមូល​មក​វិញ​ក្នុង​ទីផ្សារ​នេះ។

ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងឆ្នាំមុន បរិមាណរថយន្ត និងចំនួននៃការប្រមូលរថយន្តរបស់ក្រុមហ៊ុន Ford បានបង្ហាញសញ្ញានៃការថយចុះប្រមាណ ៣០% ដោយនៅឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តនេះបានចេញសេចក្តីជូនដំណឹងប្រមូលរថយន្តត្រលប់មកវិញចំនួនសរុបរហូតដល់ទៅ ៨,៥ លានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្នក​តំណាង​ក្រុមហ៊ុន Ford បាននិយាយថា យើងនៅតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីនាំយកនៅរថយន្តប្រកបដោយគុណភាព និងសុវត្ថិភាពពិតប្រាកដជូនអតិថិជន ។ លើសពីនេះ ការប្រមូលរថយន្តមកវិញក៏ជាវិធានការមួយដើម្បីការពារអតិថិជនពីបញ្ហាផ្សេងៗ នឹង​មាន​គុណភាព​កាន់​តែ​ប្រសើរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តមួយចំនួនផ្សេងទៀតក៏ស្ថិតនៅក្នុងក្រុមហ៊ុនកំពូលទាំង ១០ ដែលត្រូវបានប្រមូលរថយន្តរបស់ខ្លួនត្រលប់មកវិញញឹកញាប់បំផុត រួមមាន BMW, Mercedes-Benz និង Nissan ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម