កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ពួកគេនឹងបញ្ជេញរថយន្តម៉ូឌែលថ្មី Ford Ranger Super Duty សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដែលផ្តោតលើសមត្ថភាពអូសទាញ និងដឹកទំនិញជាសំខាន់។
សម្រាប់រថយន្តម៉ូដែលថ្មីនេះ នឹងត្រូវចាប់ផ្តើមផលិតនៅក្នុងប្រទេសថៃ ហើយនឹងចេញលក់ដំបូងនៅក្នុងប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ ២០២៦ ហើយគ្រោងនឹងដាក់លក់នៅក្នុងទីផ្សារពិភពលោកក្នុងពេលបន្តបន្ទាប់ទៀត។
ចំពោះរថយន្ត Ford Ranger Super Duty នឹងទទួលបានការរចនាផ្នែកខាងមុខថ្មីដែលមានប៉ាណាធំជាងមុន និងចង្កោមភ្លើងស្អាតជាមុន រួមជាមួយសមត្ថភាពអាចអូសទាញបានខ្ពស់រហូតដល់ ៤ ៥០០ គីឡូក្រាម ពោលគឺខ្ពស់ជាង Ranger និង Raptor ស្តង់ដារចំនួន ១ ០០០ គីឡូក្រាម ដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការដឹកទំនិញធ្ងន់ៗដូចជាប្រជាជនកសិករជាដើម។
ទន្ទឹមនឹងនេះ រថយន្ត Ford Ranger Super Duty អាចនឹងបំពាក់ជាមួយម៉ាស៊ីន Twin-turbo ចំណុះ ៣,០ លីត្រ V6 របស់ Raptor ឬ V6 ៣,៥ លីត្រ របស់ F-150 ៕