កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ពួគគេនឹងផ្អាកការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ខ្លួនជាបណ្តោះអាសន្នក្នុងរយៈពេល ២ ឫ ៣ខែ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ក្តៅគគុកនៃទីផ្សាររថយន្តអគ្គិសនីនៅក្នុងអាមេរិកខាងជើង។
ចំពោះផ្អាកការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ពួកគេនឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលរថយន្ត Ford’s Rouge Electric Vehicle Center ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ដែលនឹងត្រូវផ្អាកចាប់ពីពាក់កណ្តាលខែវិច្ឆិកា រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះបើតាមសេចក្តីរាយការណ៍របស់ Auto News ។
គួរឲដឹងថា ទីផ្សារលក់រថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ក្រុមហ៊ុនផលិតរថយន្ត Ford មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ៨៦ភាគរយ នៃការលក់សរុបក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕