Ford បង្កើតសកលវិទ្យាល័យអគ្គិសនី ដើម្បីបង្រៀនតំណាងចែកចាយពីឡានអគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងបោះជំហានយ៉ាងខ្លាំងក្លាក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដោយគ្រោងដាក់ដំណើរការគំនិតផ្ដួចផ្ដើមមួយឈ្មោះថា “សកលវិទ្យាល័យអគ្គិសនី” ដើម្បីធានាបានថាតំណាងចែកចាយរបស់ខ្លួនអាចលក់ និងផ្ដល់សេវាកម្មរថយន្តអគ្គិសនីបានជាទីគាប់ចិត្ត។

សកលវិទ្យាល័យអគ្គិសនី គឺជាកម្មវិធីសិក្សាអប់រំមួយដែលមានរយៈពេលច្រើនថ្ងៃ និងគ្រោងដំណើរការនៅជិតទីស្នាក់ការកណ្ដាលរបស់ Ford ក្នុងរដ្ឋ Michigan។ ព័ត៌មានលម្អិតជុំវិញកម្មវិធីអប់រំនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រេចនៅឡើយ ប៉ុន្តែបើតាម​ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាតំណាងចែកចាយ Ford បានឲ្យដឹងថាវានឹងមានបញ្ចូលការបង្រៀនផ្ទាល់ៗដែលនិយាយអំពីគុណសម្បត្តិនៃរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Hovik ដែលជាប្រធានក្រុមប្រឹក្សាបាននិយាយថាគំនិតសម្រាប់ សកលវិទ្យាអគ្គិសនីនេះ គឺទទួលបានគំនិតពីកម្មវិធី Bronco Off-Roadeos របស់ Ford ពេលដែលម្ចាស់រថយន្ត Bronco អាចរៀនសូត្រអំពីការបើកបររថយន្តរបស់ខ្លួននៅក្នុងស្ថានភាពផ្លូវខុសៗគ្នា។

ការសម្រេចចិត្តរបស់ Ford ក្នុងការផ្ដល់ចំណេះដឹងបន្ថែមដល់តំណាងចែកចាយ គឺជាផ្នែកមួយនៃផែនការចំណាយទឹកប្រាក់ ៥០ពាន់លានដុល្លារ ផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនី ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៦ និងមានគោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមចុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម