[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានបង្ហាញចេញរថយន្ត “Very Gay Raptor” ថ្មីមួយទៀត ឈ្មោះថា Very Gay Ranger Raptor ដែលបានផលិតឡើងចេញពីរថយន្ត Ranger Raptor ជំនាន់ទីពីរ។
រថយន្តពិសេសនេះមានប្រើប្រាស់ពណ៌ឥន្ធនូ ដែលវានឹងបង្ហាញវត្តមានក្នុងកម្មវិធី Goodwood Festival of Speed ដែលបង្ហាញពីការគាំទ្រដល់សហគមន៍ LGBTQ+ រួមជាមួយការអបអរសាទរដល់ការប្រកាសចេញរថយន្ត Ranger Raptor ថ្មីសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។
គួរដឹងថារថយន្ត Very Gay Raptor នេះបានបង្កើតឡើងដំបូងកាលពីឆ្នាំ២០២១ ដែលជាការឆ្លើយតបរបស់ Ford ទៅកាន់មតិអវិជ្ជមានលើបណ្ដាញសង្គម។ នៅលើរថយន្តនេះបានប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ៣,០លីត្រ ប្រភេទ EcoBoost ដែលផលិតកម្លាំងបាន ២៨៤សេះ សម្រាប់ប្រភេទលក់នៅអឺរ៉ុប។
សូមទស្សនាវីដេអូខាងក្រោម ៖