ក្រុមហ៊ុន Ford បានប្រកាសចេញដំណឹងលម្អិតអំពីម៉ាស៊ីនសាំងថ្មីដែលមានចំណុះ ៧,៣ លីត្រ ៨ ស៊ីឡាំង ដែលនឹងលេចមុខដំបូងលើម៉ូដែល F-250 និង F-350 ជា Option ហើយនឹងមានជាស្តង់ដារលើម៉ូដែល F-550, F-600, F-650, F-700, F-53, F-59 និង E-Series។
ជាមួយចំណុះ ៧,៣ លីត្រ និង ៨ ស៊ីឡាំង វាអាចបង្កើតកម្លាំងបាន ៤៣០ សេះ ដែលមានល្បឿនរង្វិលជុំ ៥ ៥០០ ជុំក្នុងមួយនាទី។ វាភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ដែលមានលើគ្រប់ម៉ូដែលរថយន្ត លើកលែងតែ F-650 និង F-750 ដែលនៅបន្តប្រើប្រអប់លេខ Heavy-Duty ៦ វគ្គ។
ម៉ាស៊ីននេះនឹងចូលរួមជាមួយម៉ាស៊ីនសាំង ៦,២ លីត្រ ៨ ស៊ីឡាំងនៅលើត្រកូល Super Duty បូករួមនឹងម៉ាស៊ីនម៉ាស៊ូត Power Stroke ជំនាន់ទី ៣ ចំណុះ ៦,៧ លីត្រ ៨ ស៊ីឡាំង៕