Ford បញ្ជាក់ច្បាស់ៗ តម្លៃឡាន Mustang Mach-E ឆ្នាំ២០២២

ក្រុមហ៊ុន Ford បានបញ្ជាក់ពីតម្លៃនៃរថយន្តអគ្គិសនី Mustang Mach-E ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្តអគ្គិសនី Mustang Mach-E ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារ ខណៈតម្លៃនេះគឺថ្លៃជាងស៊េរីឆ្នាំ២០២១ ត្រឹមតែ ១ ០០០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុតសម្រាប់ស៊េរីថ្មីនោះ គឺកញ្ចប់អាគុយអគ្គិសនីរបស់វា។ មិនខុសពីមុនឡើយ អតិថិជនអាចជ្រើសរើសប្រភេទ Standard Range (SR) និង Extended Range (ER)។ ម៉ូដែល Standard Range (SR) បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧០គីឡូវ៉ាត់ម៉ោង ខណៈ Extended Range (ER) ប្រើទំហំ ៩១គីឡូវ៉ាត់ម៉ោង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Ford ក៏បានបន្ថែមពណ៌ថ្មីមួយទៀតសម្រាប់រថយន្ត Mustang Mach-E ស៊េរីឆ្នាំ២០២២ គឺ ពណ៌ខៀវ Ice Blue Silver Metallic ខណៈពេលដែលពណ៌ Grabber Blue Metallic និង Cyber Orange Metallic ក៏មានលើគ្រប់ម៉ូដែលទាំងអស់ មិនមែនតែប្រភេទ High-end ម៉ូដែលដូចមុនទៀតឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម