Ford បញ្ជាក់ច្បាស់ៗថាកំពុងផលិតឡានភីកអាប់អគ្គិសនីថ្មីមួយម៉ូដែលទៀត

[ទីផ្សារបរទេស] ការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ប៉ុន្តែនាយកប្រតិបត្តិ Ford បាននិយាយថា​ក្រុមហ៊ុន​កំពុង​តែ​ខិតខំ​បង្កើត​រថយន្តអគ្គិសនីប្រភេទភីកអាប់មួយទៀត ដែលខុសពីរថយន្តទីមួយ។

លោក Farley បានលើកឡើងនៅ​ថ្ងៃ​សម្ពោធការផលិតរថយន្ត F-150 Lightning ថាក្រុមហ៊ុនកំពុងផលិតរថយន្តភីកអាប់ថ្មីមួយទៀត ហើយថា F-150 Lightning មិនមែនជាភីកអាប់អគ្គិសនីតែមួយដែលក្រុមហ៊ុនផលិតនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះលោកក៏បាន​បង្ហាញមហិច្ឆតារបស់ Ford ដែលចង់ក្លាយជាក្រុមហ៊ុនឈានមុខផ្នែកភីកអាប់អគ្គិសនីផងដែរ។ យ៉ាងណាក្ដី ចំពោះរថយន្តភីកអាប់អគ្គិសនីថ្មី ជាប្រភេទរថយន្តបែបណានោះ មិនមានការបញ្ជាក់ពីលោក Farley នោះឡើយ។

កន្លងមកលោក Farley ធ្លាប់បានទទួលស្គាល់ដោយចំៗថាក្រុមហ៊ុនរបស់ខ្លួនមានបំណងចង់ឡើងគ្រងតំណែងលេខមួយលើទីផ្សាររថយន្តអគ្គិសនីដែលកាន់កាប់ដោយ Tesla ដោយចង់សម្រេចគោលដៅឲ្យបាននៅត្រឹមដំណាច់ឆ្នាំក្រោយ ជាមួយទំហំផលិតរថយន្ត​អគ្គិសនីចំនួន ៦០ម៉ឺនគ្រឿងនៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម