[ទីផ្សារបរទេស] ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ Ford បានធ្វើការបំពាក់នូវដុំសាកស្តង់ដារលើរថយន្តភីកអាប់អគ្គិសនី F-150 Lightning ដែលអាចឲ្យរថយន្តនេះ សាកភ្លើងឲ្យរថយន្ត Tesla បាន។
ដំណឹងនេះត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់រថយន្តភីកអាប់ F-150 Lightning ផ្ទាល់ ដោយដុំសាកនេះគឺជាដុំសាកប្រភេទ Lenz J1772 អាចស្វែងរកទិញបានយ៉ាងងាយនៅលើអនឡាញ។ ក្នុងប្រអប់ដែលរក្សាទុកដុំសាកបានបញ្ជាក់ថែមទៀតថាអាចប្រើជាមួយរថយន្ត Tesla គ្រប់ម៉ូដែល ដែលមានន័យថាមិនថា Model S, 3, X ឬ Y អាចយកថាមពលពី F-150 Lightning បាននៅពេលដែលអស់ថាមពល។
មុខងារនេះគឺដូចគ្នាទៅនឹងការបញ្ចេញមតិរបស់លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលលោកបាននិយាយពេលប្រកាសចេញរថយន្ត F-150 Lightning ថា ប្រសិនបើដាច់ភ្លើង លោកអ្នកអាចយករថយន្ត F-150 Lightning ទៅសាកភ្លើងឲ្យរថយន្ត Tesla របស់អ្នកជិតខាងបាន។
បន្ថែមពីលើដុំសាកសម្រាប់ Tesla រថយន្ត F-150 Lightning ក៏មាននូវដុំសាកមួយទៀតដែលអាចប្រើប្រាស់ជាមួយរថយន្តអគ្គិសនីទាំងអស់របស់ Ford ទាំងអស់ មានដូចជារថយន្ត Mach-E និងអាចសាកភ្លើងឲ្យរថយន្ត F-150 Lightning ដទៃថែមទៀតផង៕