Ford ប៉ាន់ស្មានថាឡានអគ្គិសនីនឹងមានចំណែក ៤០% នៃចំនួនលក់សរុប ត្រឹមឆ្នាំ ២០៣០

នៅថ្ងៃនេះក្រុមហ៊ុនរថយន្ត Ford បានប្រកាសថាខ្លួននឹងបង្កើនការចំណាយលើរថយន្តអគ្គិសនីរហូតដល់ជាង ៣០ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ដែលក្នុងនោះមានការផលិតអាគុយរថយន្តផ្ទាល់ខ្លួនផងដែរ។

ជាមួយការបណ្ដាក់ទុននេះ Ford ជឿជាក់ថានៅត្រឹមឆ្នាំ ២០៣០ ចំនួនលក់សរុបនៅលើសកលរបស់ខ្លួន នឹងមានចំនួន ៤០% គឺជារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ រថយន្តដែលបើកផ្លូវឆ្ពោះទៅកាន់គោលដៅនេះគឺមានរថយន្ត Ford Mustang Mach-E និងរថយន្តភីកអាប់អគ្គិសនី F-150 Lightning ដែលទើបបង្ហាញវត្តមានកាលពីថ្មីៗកន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើរថយន្តអគ្គិសនីនេះដែរ ក្រុមហ៊ុន Ford ក៏មានមហិច្ឆតាចំពោះសេវាកម្មតភ្ជាប់គ្នាដែលបង្កើតឡើងដើម្បីបម្រើអតិថិជនបានល្អប្រសើរជាងមុនផងដែរ។ ក្រុមហ៊ុនរំពឹងថានៅត្រឹមឆ្នាំ២០២៨ នឹងមានរថយន្ត Fod និងរថយន្ត Lincoln ចំនួន ៣៣លានគ្រឿងបើកបរលើផ្លូវដែលពួកវាមានសមត្ថភាពទទួលបានការអាប់ដេតប្រព័ន្ធតាមរលកធាតុអាកាស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម